កញ្ចប់ពុម្ពអក្សរខ្មែរ 01/02/2017 / Khmer Font Pack February 01, 2017



គេហទំព័រ​អក្សរខ្មែរ CamboFont គឺ​ជា​កន្លែង​ផ្ទុក​ពុម្ព​អក្សរ​ខ្មែរ​​ផ្លូវការ ដោយ​បាន​ប្រមូល​ពុម្ព​អក្សរ​ខ្មែរ​ទាំង​ប្រភេទ​យូនីកូដ និង​ប្រភេទ​ធម្មតា​ដាក់​ជា​កញ្ចប់ ងាយស្រួល​​​​មើល និង​ទាញ​យក។​ ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​បាន​រចនា​កន្លង​មក មិន​ប្រាកដ​ថា​អាច​ដើរ​បាន​ត្រឹមត្រូវ​ទេ ព្រោះ​អ្នក​រចនា​ជើង​ថ្មី សុទ្ធតែ​មិនមែន​អ្នកជំនាញ ឬ​ឆ្លង​កាត់​ការ​សិក្សា​ពី​ការ​បង្កើត​ពុម្ព​នោះ​ទេ ​បើ​មាន​បញ្ហា​សូម​រាយការណ៍​ទៅ​អ្នក​រចនា​ពុម្ព​ទាំង​នោះ​។

គោលបំណង​ដែល គេហទំព័រ​អក្សរខ្មែរ Cambo-font លើក​យក​ពុម្ព​ទាំងអស់​ ទាំង​ដើរ​ស្រួល និង​ដើរ​មិន​ស្រួល (យូរៗ​ទៅ​គង់តែ​កែប្រែ​ឲ្យ​ដើរ​បាន​ត្រឹមត្រូវ) គ្រាន់តែ​ចង់​​បង្ហាញ​ឲ្យ​មហា​​ខ្មែរ​ បាន​ស្គាល់​ពី​ភាព​រីកចម្រើន​ និង​ដឹង​ថា​ពុម្ព​អក្សរ​ខ្មែរ​សព្វថ្ងៃ​មាន​ប៉ុន្មាន​ហើយ? រូបរាង​មាន​លក្ខណៈ​អ្វី​ខ្លះ? ជួយ​កាត់​បន្ថយ​ការ​សួរ​គេ​ឯង​អំពី​ពុម្ព​​អក្សរ​ខ្មែរ។
ថ្វីត្បិត​តែ​ខ្ញុំ​ និង​អ្នក​រចនា​ពុម្ព​ដទៃ​ទៀត បាន​ដាក់​ឲ្យ​ទាញ​យក​​ពុម្ព​អក្សរ​ ទៅ​ប្រើ​​ដោយ​សេរី​ក៏​ពិត​មែន តែ​មិន​សេរី​សម្រាប់​ក្រុមហ៊ុន ផលិតកម្ម អ្នក​ក្រាហ្វិក​អាជីព​នោះ​ទេ! ព្រោះ​ថា​អ្នក​ទាំង​នោះ​សុទ្ធតែ​យក​ទៅ​ប្រើ​ដើម្បី​រក​លុយ​បន្ត អញ្ចឹង​ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងអស់ ​សូម​អាន​ «កិច្ចព្រមព្រៀង​ផ្ដល់​សិទ្ធិ​ចំពោះ​អ្នក​ប្រើប្រាស់​ពុម្ព​អក្សរ» ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​អ្នក​ខំ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ខ្លះ​ផង ។ សូម​អរគុណ!​

៙ ទាញ​យក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដទៅ​តាម​ឈ្មោះ​អ្នក​រចនា ៖

Update message
យើង​ខ្ញុំ​មិន​ដាក់​កញ្ចប់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​អាច​ចុច​ទាញ​យក​ម្ដង​ទាំងអស់​នោះ​ទេ! បើ​លោកអ្នក​ត្រូវការ​ប្រើ​ពុម្ព​អក្សរ​របស់​អ្នក​រចនា​ណា​ម្នាក់​សូម​ទាញ​យក​ទៅ​តាម​ឈ្មោះ​អ្នក​រចនា​នោះ​ចុះ។ ខាង​យើងខ្ញុំ​​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ស្គាល់​អ្នក​រចនា​ឲ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព មិនមែន​គ្រាន់តែ​ចុច​ទាញ​យក​ហើយ​ប្រើប្រាស់​នោះ​ទេ។

៙ ពុម្ព​អក្សរ​ធម្មតា មិនមែន​យូនីកូដ ៖


សូម​មើល កិច្ចព្រមព្រៀង​ផ្ដល់​សិទ្ធិ​ចំពោះ​អ្នក​ប្រើប្រាស់​ពុម្ព​អក្សរ​​​ខ្មែរ

៙ ដកស្រង់ចេញពីប្រភព អក្សរខ្មែរ (Aksorkhmer.com) ៖


យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែគ្រប់យ៉ាងនៅលើគេហទំព័រ Cambo Fonts

    No comments

    សូមមេត្តា ជួយគាំទ្រស្នាដៃ អ្នកផលិត ដើម្បីមានម៉ូតអក្សរខ្មែរ កាន់តែច្រើនឡើងៗ

    Powered by Blogger.